សន្តិសុខសង្គម

ជនសង្ស័យដោយមិនស្គាល់អត្តសញ្ញាណបានយកកូនកាំបិតចាក់ទៅលើស្ត្រីរងគ្រោះយកទ្រព្យអស់មួយចំនួនស្រុកបាត់ដំបង

បាត់ដំបង ៖សេចក្តីរាយកាណ៏ជាបឋមពីសម្ថកិច្ចមូលដ្ធាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់បានយកកាំបិតចាតក់ទៅលើស្ត្រីរងគ្រោះ ហើយយកត្រព្យសម្បត្តិអស់មួយចំនួន រត់គរចខ្លួនបាត់ស្រមោល មួយកើតឡើងត្រង់ចំណុចក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង ។ សម្ថកិច្ចមូលដ្ធានបានឲ្យដឹងបន្ថែមថា ហេតុការណ៏នៅត្រង់ចំណុចខាងលើដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលលួចសម្ភារះជនរងគ្រោះឈ្មោះយ៉ាន់ គឹមយៀត ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ ។ បើតាមការបញ្ជាក់ពីស្ត្រីដែលជាជនរងគ្រោះបានប្រាប់ថា...

Read more

រថយន្តធុនធំសណ្តោង រឺម៉កប្រលះគ្នាពេញទំហឹហជាមួយរថយន្តម៉ាកស្តារិចស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុស្រុកមោងឬស្សី 

បាត់ដំបង ៖ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយរវាងរថយន្តនិងរថយន្តបណ្តាលឲ្យស្លាប់ម្នាក់កាលពីព្រឹកថ្ងៃទី២៣​ ខែកុម្ភៈឆ្នាំ២០២០ លេីផ្លូវជាតិលេខ5នៅត្រង់ចំណុចក្រុមទី៥ ភូមិអូគ្រៀត ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សម្ថកិច្ចមូលដ្ធានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្តមួយគ្រឿងម៉ាកនីសាន់ ធុនធំដឹកជញ្ជូន ពាក់ផ្លាកលេខចង្កូតស្ដាំ BB-0244 សណ្ដោងស៊ឺមីរឺម៉ក ផ្លាកលេខបាត់ដំបង 4A- 0013 ។ សម្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថាអ្នកបើកបររថយន្តធំមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)បាត់ស្រមោលតែម្តង។មូលហេតុការ ធ្វើដំណើរបញ្ច្រាសទិសគ្នាដោយការបើកបរមកពីទិសភ្នំពេញ...

Read more

ប្រជាពលរដ្ធប្រទះឃើញសាកសពបុរសម្នាក់បានដេកស្លាប់នៅកណ្តាលវាលស្រែនៅស្រុកបវរល

បាត់ដំបង​ ៖ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីម្សិលមិញថ្ងៃទី ២២​ ខែកុម្ភៈ ឆ្នាំ២០២០  នៅត្រង់ចំណុចភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ សម្ថកិច្ចមូលដ្ឋានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ដោយមានការរាយការណ៏ពីប្រជាពលរដ្ធបានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណអាយុប្រហែលពី 30ឆ្នាំ ទៅ40ឆ្នាំដេកស្លាប់នៅចំនុចស្រែដែលស្ថិតទីតាំងកើតហេតុខាងលើនេះ ។ ភ្លាមៗនោះកំលាំងជំនាញនគរបាលស្រុកបវេលក៏បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុជាក់ស្តែងលើសាកសពនិងបានធ្វើការសន្និដ្ឋានសាកសពខាងលើបានស្លាប់ដោយអត់អាហារបណ្ដាលអោយគាំងបេះដូងស្លាប់ ពីព្រោះនៅលើដងខ្លួនសាកសពគ្មានស្នាកស្នាមអ្វីឡើយ។ បច្ចុប្បន្ន៖ក្រោយធ្វើការពិនិត្យសំរេចបង្កើតគណះកម្មការដោយមានការឯកភាពពីឧត្តមសេនីយ៍ទោស្នងការខេត្តបាត់ដំបង នឹងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបូជាសព នៅកន្លែងកើតហេតុតែម្តង៕...

Read more

បុរសម្នាក់ធុញទ្រាន់នឹងជម្ងឺរាំរ៉ៃ សម្រេចយកកាំបិតចុងស្រួចចាក់សម្លាប់ខ្លួន មិនបានសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យ

បន្ទាយមានជ័យ៖ បុរសម្នាក់បានយកកូនកាំបិតចិតបន្លែចុងស្រួច ចាក់ដោតនៅលើពោះ ជិតចុងដង្ហើមរបស់ខ្លួនប៉ងសម្លាប់ខ្លួន តែមិនស្លាប់ ហើយឈឺចាប់ពេក ក៏បានប្រញាប់ហៅទូរស័ព្ទទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ឲ្យជួយដឹកខ្លួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។​ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលស្រុកថ្មពួក...

Read more

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ទៅកាន់តុលាការចាត់ការតាមនិតិវធីច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។ អាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡុង រ៉ាវុធ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ...

Read more

រថយន្ត ២គ្រឿងបុកបណ្តាលអោយមនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែង ២នាក់របួសធ្ងន់ស្រុកថ្មគោល

  បាត់ដំបង៖ រថយន្តធុនធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤ ៖ ៤៥​នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចក្រុមទី០៤ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។...

Read more

ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ម្នាក់​ ករណី​ ឆក់​កាបូបស្ពាយ​

​ភ្នំពេញ​ ៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី​ ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​ម្នាក់​ ករណី​ ឆក់​កាបូបស្ពាយ​ កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោ​១៧​និង​០០​នាទី​ នៅ​ចំណុច​មុខ​ហាង​គុយទាវ​៣​ជំនាញ​ ផ្លូវ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។​ ​ជនសង្ស័យ​ ឈ្មោះ​ ឃិ​ន​ សា​រ៉​ន​ ភេទ​ប្រុស​...

Read more

មុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចាប់បានហើយ(Videos)

ភ្នំពេញ៖ មុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្ស នៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់។ លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យ ទាំង២នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១...

Read more

រំជួលចិត្តណាស់! គូរស្នេហ៍កីឡាករ ម៉ាត់ យ៉ាមុីន ថា នៅពេលនេះមានមនុស្សជាច្រើន ចាំសើចចំអក ឡកលើយដាក់បង តែបងត្រូវតែរឹងមាំ ដើម្បីអូននិងខ្លួនឯង

ភ្នំពេញ៖ កាលពីយប់មិញនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ​ឯកឧត្តម ស ថេត​ និងកងកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅម៉ោងជាង២យប់ ចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឆ្មក់ចូលបង្ក្រាបបគ្រឿងញៀន នៅក្នុងក្លិបកម្សាន្តមួយកន្លែង យីហោ «ផ្លាយ» ស្ថិតនៅតាមបណ្តោយផ្លូវកែវចន្តា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់។ កងកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបានស្រីចំនួន១៨នាក់...

Read more

លម្អិតព័ត៌មាន! យោធានម្នាក់​ខឹង​មេ​ស៊ីដាច់​ដីធ្លី​យោធា​ថៃ​ម្នាក់​ក្រពុលមុខ​បាញ់សម្លាប់​មនុស្ស​អស់​២៦​នាក់​ និង​បង្ក​របួស​៥២​នាក់​ផ្សេងទៀត​​

ប្រទេស​ថៃ​៖​ យោងតាមការផ្សាយពីប្រទេសថៃ​ លោកនាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា នៅ​ថ្ងៃអាទិត្យ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ២០២០​បាន​ថា​ទាហាន​ថៃ​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​ដូច​កម្រោលចូល​នៅក្នុង​ផ្សារ​នៅ​ទីក្រុង​ភាគ​ឦ​សាន្ត​មួយ​បានសម្លាប់​មនុស្ស​២៦​នាក់​និង​បង្ក​របួស​៥២​នាក់​ផ្សេងទៀត​។​ លោក​ប្រា​យុទ្ធ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​នគរ រ៉ា​ចា​ស៊ី​ម៉ា ដើម្បី​សួរសុខទុក្ខ​អ្នករងរបួស ទាហាន​ជា​ឃាតករ​នេះ​បាន​ឲ្យ​ដឹងថា​កត្តា​ជំរុញ​ទឹកចិត្ត​អោយគេ​ធ្វើការ​បាញ់បោះ​មិន​រើសមុខ​នេះ​ដោយសារតែ​ការ​ប្រ​ណែន ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ដីធ្លី​មួយ​ដែល​រូបគេ​យល់ថា​ត្រូវគេ​បោកប្រាស់​។​​លោក​ប្រយុទ្ធ​បាន​វាយតម្លៃថា​«​វា​ជាហេតុ​ការណ៍​ដែល​មិន​ធ្លាប់​មាននៅ​ថៃ និង​ខ្ញុំ​ចង់អោយ​រឿង​បែបនេះ​កើតមាន​ជា​ចុងក្រោយ​»​។​ សម​ត្ត​យោធា​ថៃ​ឲ្យ​ដឹងថា ទាហាន​ជា​ឃាតក​អាយុ​៣២​ឆ្នាំឈ្មោះ ចាក់​ក្រា​ផាន ថូ​ម​ម៉ា​នេះ​បាន​បាញ់​លើផ្ទះ​មួយ បន្ទាប់មក​រត់​ទៅកាន់​បន្ទាយ​ទាហាន​និង​បាញ់សម្លាប់​ទាហាន​ជា​គូកន​ខ្លួន...

Read more
Page 1 of 31 1 2 31

Advertisement

Loading…


Recent Posts

Login to your account below

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.