កាកបាទក្រហម-អឌ្ឍចន្ទប្រហម ៨ ឧសភា២០១៩ សាខាកាកបាទក្រហមខេត្តប៉ៃលិន បានទទួលថវិកាពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អ្នកឧកញ៉ា និងអាជីវករ ព្រមទាំងសប្បុរសជនជាតិ+អន្តរជាតិ ចំនួន ៣១១.៤៤២ដុល្លា

ប៉ៃលិន ៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសប្រារព្ធមិទ្ទីញ ៨ ឧសភា២០១៩ លោក អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរព្រះគុណ អរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យមេត្ដាករុណា និងទឹកចិត្ដមនុស្សធម៌របស់ ព្រះតេជគុណគ្រប់ព្រះអង្គ ឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ ដែលមានវត្ដមាននៅទីនេះ បានញ៉ាំងឲ្យអង្គពិធីទាំងមូលមានភាពអធិកអធម និងសូមវាយតម្លៃខ្ពស់ និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ដចំពោះ ។

លោកបន្តថា ធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋរួចផុតពីគ្រោះអាសន្ន និងខំឆ្លើយតបទៅនឹងគ្រោះអាសន្ននោះបានទាន់ពេលវេលា សមជាជំនួយការ របស់អាជ្ញាធរសាធារណៈមួយ ឈានមុខគេ គួរអោយកោតសរសើរ និងជាទីពឹង ជឿទុកចិត្ដ ក្ដីសង្ឃឹម យ៉ាងកក់ក្ដៅរបស់ប្រជាពលរដ្ឋរងគ្រោះ នៅក្នុងខេត្ដប៉ៃលិនយើង។

លោកប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ នៅក្នុងប្រទេសកម្ពុជាយើង បញ្ហាគ្រោះធម្មជាតិ នៅតែជាបញ្ហាជាប្រឈម និងការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែយើងនៅតែជឿរជាក់ ពីក្តីមេត្តាករុណា របស់ព្រះតេជគុណ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សប្បុរសជនទាំងអស់ នៅតែបន្តគាំទ្រ ជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះមហន្តរាយ ដោយយថាហេតុផ្សេងៗ ហើយដើម្បីឆ្លើយតបទៅនិងគ្រោះមហន្តរាយខាងលើ តម្រូវឲ្យយើងទាំងអស់គ្នា សហការចូលរួមការងារមនុស្សធម៌ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ដោយត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា គឺគោលការណ៍ភាពមនុស្សធម៌ ,ភាពមិនលំអៀង ,អព្យាក្រឹត្រ ឯករាជ្យភាព ,សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។

ក្នុងឪកាសនោះដែរ លោក អ៊ី ឈាន ក៍បានថែ្លងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តប៉ៃលិន ដែលកន្លងមក បានជួយសង្គ្រោះទាន់ពេលវេលា ដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងបានថ្លែងអំណគុណ ដល់បងប្អូនសប្បុរជននានាទូទាំងខេត្ត និងក្រៅខេត្ត ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ជាថវិកា ជាស្បៀងអាហារ ជាសម្ភារៈ ដល់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនគិតពីព័ណ៌សប្បុរ ជាតិសាស និងនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា៖ នៅក្នុងពិធីមិទ្ទីញអបអរសាទររំលឹកខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទប្រហម ៨ ឧសភា២០១៩ សាខាកាកបាទក្រហមខេត្តប៉ៃលិន បានទទួលថវិកាពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អ្នកឧកញ៉ា និងអាជីវករ ព្រមទាំងសប្បុរសជនជាតិ+អន្តរជាតិ ចំនួន ៣១១.៤៤២ដុល្លា (បីរយដប់មួយពាន់បួនរយសែសិបពីរដុល្លា) សំរាប់យកទៅបម្រើដល់វិស័យមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកិត្ដិយសសាខា លោកជំទាវ ឯកឧត្ដម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា ក្រុមប្រតិបត្ដិសាខា លោក លោកស្រី ក្នុងជួរអនុគណៈកម្មាធិការសាខា អ្នកស្ម័គ្រចិត្ដ យុវជនកាកបាទក្រហមកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ដ ប្រាជ្ញាស្មារតី បំពេញតួនាទី ភារកិច្ច ជូនស្ថាប័នមនុស្សធម៌កាកបាទក្រហម ដោយមិនគិតពីកម្រៃតបស្នងអ្វីឡើយ៕

 

Leave a Reply

Your email address will not be published. Required fields are marked *