លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ៖កងពលតូចថ្មើរជើងលេខ៥១ ដែលតែងតែខិតខំអនុវត្តន៍រាល់បទបញ្ជា សារាចរ សេចក្តីណែនាំ ពិសេសបានបំពេញភារកិច្ចចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ

បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការ ទិសទី១ខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ពិធីទស្សនកិច្ចសិក្សា ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់កងអនុសេនាធំវិស្វកម្ម កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅទីបញ្ជាការ កងពល ភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះផងដែរឧត្តមសេនីយ៍ មេបញ្ជាការទិសទី១ បានថ្លែងកោតសរសើរចំពោះអង្គភាព កងអនុសេនាធំវិស្វកម្ម និងបណ្តាអង្គភាព ចំណុះកងពលតូចថ្មើរជើងលេខ៥១ ដែលតែងតែខិតខំអនុវត្តន៍រាល់បទបញ្ជា សារាចរ សេចក្តីណែនាំ ពិសេសបានបំពេញភារកិច្ចចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗបានទាន់ពេលវេលា ដោយមិនគិតយប់ថ្ងៃ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ក្រៅពីនោះអង្គភាពបានអនុវត្តន៍ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ខ្លឹមសារទាំងបួន បានទទួលចំណាត់លេខ១ ទូទាំងយោធភូមិភាគទី៥ ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថា្នក់ផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *