មន្ត្រីសាលាខេត្តពោធិ៍សាត់ សូមផ្ញើសារជូនពរឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៩ និងខួបលើកទី៤០ ទិវាជ័យជំនះ ៧ មករា

ពោធិ៍សាត់៖ នៅក្នុងឱកាសចូលឆ្នាំថ្មីសកល ២០១៩ និងក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាបុណ្យរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ ទិវាជ័យជំនះ ៧ មករា (០៧ មករា ១៩៧៩ – ០៧ មករា ២០១៩), អភិបាលរង នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ និងមន្ត្រីរាជការ សាលាខេត្តពោធិ៍សាត់ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណបក្សខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកសាង និងអភិវឌ្ឍន៍ខេត្ត ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿង និងរីកចម្រើនបន្ថែមទៀត។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំង៤​ប្រការគឺ៖ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ (Ti Amo)

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *