នគរបាលក្រុងប៉ោយប៉ែតចាប់ាជនសង្ស័យម្នាក់ពីបទជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន៨ថងតូច និងសំភារៈមួយចំនួនទៀត

បន្ទាយមានជ័យ ៖នគរបាលក្រុងប៉ោយប៉ែតបន្តប្រមាញ បង្ការ ទប់ស្កាត់ ករណីគ្រឿងជាបន្តបន្ទាប់ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋ រាយការណ៍មកកំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការក្រុងប៉ោយប៉ែតមានសង្សយ័មានគេចែកចាយគ្រឿងញៀននៅក្នងបន្ទប់ជួលលេខ B02 នៅជាន់ទី២ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានប្រាប់នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២១៨នេះថា កំលាំងជំនាញបានទៅដល់ និងធ្វើការសហការណ៍ជាមួយម្ចាស់ផ្ទះជួល កំលាំងធ្វើការឆែកឆេរហើយ បានឃាត់ខ្លួនជនសង្ស័យក់ ឈ្មោះ ញង់ សៀងហៃ ភេទប្រុស អាយុ ២៥ឆ្នាំស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត មុនរបរគ្មាន ដកហូតបានវត្ថុតាងរួមមាន៖ ១គ្រឿងញៀនប្រភេទមេតំហ្វេតាមីនICE ចំនួន ០៨ កូនថង់តូច -២ថ្នាំគ្រាប់ពណ៍ខៀវចំនួន ២កំណាត់ ៣ ជញ្ញីងសំរាប់ថ្លឹងថ្នាំញៀងចំនួន ០១ -៤ ដបថ្នាំកេតាម៉ីប្រើរួចចំនួន ០១- ៥ ថង់កិបមាត់សំរាប់ច្រកគ្រឿងញៀន មួយ ចំននួនធំ- ៦ ដបកែឆ្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនចំនួន ១- ៧ដបស៊ីសារចំនួន ១-  ៨ បំពងសំរាប់ចូកថ្នាំចំនួន ៤- ៩ ក្រដាស់អាលុយមញ៉ូមចំនួន ១ ដុំ -១០ ដែកកេះចំនួន ៦-១១ បំពង់កែវចំនួន ១ កំណាត់ -១២ ពូថៅចំនួន ១ -៣ ស្នាប់ដៃចំនួន ១ ។

បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាងទាំងអស់ខាងលើនេះ ទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *