លោកឧកញ៉ា​ហង្ស ស៊ីផា​​ផ្តល់អគារ១ខ្នង​មាន៤បន្ទប់ ចំណាយថវិកាជាង៣ម៉ឺនដុល្លា​ សាលារៀនជាថ្នាលដ៏មានតម្លៃសំរាប់កូនៗក្មួយ​ប្រុសស្រីគ្រប់រូប​​ឆ្ពោះទៅកាន់អានាគតខាងមុខ

បន្ទាយមានជ័យ​៖​ នាព្រឹកថ្ងៃទី២០ ខែឧសភា ​ឆ្នាំ២០១៩នេះ លោកហង្ស​ ស៊ីផា សមាជិកក្រុមការងារគណកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់អគារ១ខ្នង​ មាន ៤បន្ទប់​ចំណាយថវិកាជាង៣ម៉ឺនដុល្លា​ នៅសាលាបឋមសិក្សាទ្រាស​ ឃុំទ្រាស​ស្រុកស្វាយចេក​​ មានការចូលរួមលោកអភិបាលស្រុកស្វាយចេក​ លោកមេឃុំទ្រាស​ សមាជិកក្រុមប្រឹក្សាស្រុក​ លោកតា​ លោកយាយ​ សិស្សានុសិស្ស​ ប្រមាណជា៤០០នាក់ ។

លោកហង្ស​ ស៊ីផា​ បានប្រាប់ថា​ ប្រទេសជាតិកម្ពុជា​ទទួលបានគឺបានមកពីប្រទេសមានសន្តិភាព​​ ស្ថេរភាព​​ ដឹកនាំដោយគណបក្សប្រជាកម្ពុជា​ និងមានសម្តេចតេជោ ហ៊ុន​ សែន​​ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើប​ទទួលបាននូវ​ភាពរីកចំរើន​ អភិវឌ្ឍ គ្រប់វិស័យ​​មិនថា ទីក្រុង​ ជនបទឡើយ ។

លោក ហង្ស​ ស៊ីផា​ បានបញ្ជាក់ថា ការចុះជួយយើងមិនត្រូវបានប្រកាន់ព័ណសំបុរ​ និន្នាការ​ មិនរើសអើម​ គឺត្រូវចេះបង្កើតវប្បធម៌ប្រមូលផ្តុំគ្នា​ និងមានភាពសាមគ្គីភាពគ្នា ។ ​សាលារៀននាពេលបច្ចុប្បន្ននេះយើងដឹងថា សាលារៀន​បានទទួលសិស្សានុសិស្សគ្រប់មជ្ឈដ្ឋាន ។

លោកបានបញ្ជាក់ថា អ្នកថា​មិនបានដូចអ្នកធ្វើទេ សម័យនេះហើយកុំបន្តសកម្មភាពភូតភរ កុហក នយោបាយគ្មានព្រំដែន នយោបាយក្រៅប្រទេស បើខ្លាំងចឹងមកធ្វើសាលារៀន​ ធ្វើថ្នល់ ការរីកចំរើនដូចសព្វថ្ងៃនេះមើលស៍ កុំចេះតែស្រែក​ លាបពណ៌តាមបណ្តាញសង្គមហ្វេសបុក ទាល់តែ មកដល់កម្ពុជា​បានដឹងថា ប្រទេសជាតិកម្ពុជាមានការ អភិវឌ្ឍន៍យ៉ាងណា ។

លោកហង្ស​ ស៊ីផា សមាជិកក្រុមការងារគណកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យបានអំពាវនាដល់កម្លាំងប្រដាប់អាវុធ​​ប្រជាការភូមិ ប្រជាពលរដ្ឋគ្រប់រូបត្រូវជៀសអោយផុតពីគ្រឿងញៀន ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់កម្លាំងប្រជាការភូមិ​ មេភូមិ កម្លាំង​នគរបាល​ កម្លាំង​អាវុធហត្ថ​ ដែរជិតយេីង​ ។ ហើយគ្រឿងញៀនបានបំផ្លាញអនាគតដល់មនុស្សគ្រប់រូប គ្រឿងញៀនបំផ្លាញអោយ​មូលដ្ឋានរបស់យើង ចូលរួមគ្នាឆ្លើយទេ​ ចំពោះគ្រឿងញៀន ។

នាឱកាសនោះដែលសមាជិកក្រុមការងារគណកម្មាធិការកណ្តាលចុះជួយខេត្តបន្ទាយមានជ័យ លោកអភិបាលស្រុក​ មេឃុំ បានផ្តល់នូវសៀវភៅ ​ប៊ីច​ និងថវិកា​មួយចំនួនដល់ក្មួយ​ សិស្សានុសិស្សប្រមាណជា៣០០នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *