កម្លាំងនគរបាល៩១១ សហការណ៍ជាមួយនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យម្នាក់ បន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ទៀត ដកហូតបានវត្ថុងគ្រឿងញៀនមួយចំនួនធំ

បន្ទាយមានជ័យ៖​ ជនសង្ស័យប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធី ច្បាប់នាព្រឹកថ្ងៃសៅរ៍​ ទី១៩ ខែមករា ឆ្នាំ២០១៩នេះ​រួមទាំងវត្ថុតាងគ្រឿងញៀនចំនួនធំ ។

លោកធិន​ ស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់អោយដឹងព្រឹកថ្ងៃទី១៩​ ខែមករានេះថា​ ប្រតិបត្តការណ៍បង្ក្រាបនេះ កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងវរៈសេនាការពារព្រំដែនគោកលេខ ៩១១ ប៉ុស្តិ៍ព្រៃគប់បានល្បាតប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ មាន​ឈ្មោះ ផាត់ អឿម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិព្រៃគក់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រួតពិនិត្យ ហើយបានដកហូតវត្ថុតាងមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនICE ចំនួន០១ កូនថង់តូច ។ 

លោកអធិការបន្តថា​ ក្រោយមកទៀត កម្លាំងនគរបាលការពារព្រំដែនគោលលេខ ៩១១ ក៏បានរាយការណ៍មកកម្លាំងជំនាញគ្រឿងញៀន​ នៃអធិការនគរបាលក្រុងប៉ោយប៉ែត ហើយសហការជាមួយកម្លាំងជំនាញនៃការិយាល័យគ្រឿងញៀនខេត្ត និងកងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាលដើម្បីបន្តប្រតិបត្តិការណ៍បង្ក្រាបគ្រឿងញៀន ។

លោកអធិការបន្ថែមថា ក្រោយពីបានសាកសួរជនសង្ស័យរួច ដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សុខ កែវបណ្ឌិត លុះដល់វេលាម៉ោង ៩៖២៥  នាទីយប់ ថ្ងៃខែឆ្នាំដដែរ យើងបានឈានទៅឆែកឆេរផ្ទះជនសង្ស័យ ឈ្មោះទុន សារិទ្ធ ភេទប្រុស ត្រួតពិនិត្យ ចំនួន០៤បន្ទប់ ហើយឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ ស្រី ២នាក់ ជនសង្ស័យមានឈ្មោះ ទុន សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ យោធា ស្នាក់នៅ ភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល,ទី២ ឈ្មោះ តេង ប៊ុនទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល, ទី៣ ឈ្មោះតេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងទូរស័ព្ទ ស្នាក់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល, ទី៤ ឈ្មោះ នី ណារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល, ទី៥ ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិបឺងបេង ស្រុកម៉ាឡៃ, ទី៦​ ឈ្មោះ តេង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល, និងទី៧ ឈ្មោះស៊ុម ពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ។

             

កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីនICE ចំនួន ១២ កូនថង់តូច, កាំភ្លើងខ្លីមួយដើមម៉ាក berapa ផលិត នៅប្រទេសអ៊ីតាលី បង់ចំនួន០១ គ្រាប់ចំនួន ១៣ គ្រាប់ លេខ L88 481Z ពណ៍ទឹកប្រាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *