មេបញ្ជាការ​រង​ខេត្ត​ និងព្រះរាជអាជ្ញារងធ្វើសន្និសិទ្ធិកាសែតស្តីពីការបង្ក្រាបគ្រឿងញៀន​ ១គីឡូក្រាម​ឃាត់ខ្លួនបានប្រុស ស្រីចំនួន២នាក់

 

បន្ទាយមានជ័យ៖​ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះនៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើសន្និសិទ្ធិកាសែតស្តីពីការ បង្ក្រាបគ្រឿងញៀន​ ១គីឡូក្រាមនិងឃាត់ខ្លួនបានមនស្សប្រុស ស្រីចំនួន២នាក់ដោយមានការចូលរួមពីរលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន និងអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ក្នុងសន្និសិទ្ធិកាសែតនោះលោកវរសេនីយ៍ឯក ស ប៊ុនសឿងបានមានប្រសាសន៍ ថានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកបានសហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិបង្រ្កាបករណី ជួញដូរគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចខាងជើងស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានមានប្រសាស៍ឲ្យ
ដឹងទៀតថា ការបង្ក្រាបគ្រឿងញៀននេះដោយទទួលបានព័ត៌ពីភ្នាក់ងារសម្ងាត់របស់ លោក ក្រោយពីបានទទួលព័ត៌មានរួចមក លោកក៏បានធ្វើសេចក្តីរាយការណ៍ជូនដល់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តន៍ និងដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកក៏បានដឹកនាំ កម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ផងដែរ។

ជនសង្ស័យមាន ១ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិអាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទី២ ឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ​បន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរឹបអូសបាននូវវត្ថុតាងរួមមាន គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ១ថង់កឹប ស្មើ ១០១៥.២ក្រាម ទូរស័ព្ទដៃចំនួន ២គ្រឿងសៀវភៅធនាគារសាធារណៈរបស់ពេជ្រ រដ្ឋា១ក្បាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក សៀវភៅឆ្លងដែន ១ក្បាល ប័ណ្ណព្រំដែនកម្ពុជាថៃ ១ក្បាល សៀវភៅគ្រួសារ ១ក្បាល និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ។

បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ឈ្មោះ ប៉ិក សែន សុវណ្ណ រូបគេបានបញ្ជាទិញគ្រឿងញៀននេះពីជនជាតិថៃម្នាក់ ឈ្មោះ ឈីន ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់ទទួលទំនិញនៅម្តុំស្រះស្ទួចត្រី ឈ្មោះ ពេជ្រ រដ្ឋា រូបនាងត្រូវបានជនជាតិថៃ ឈ្មោះ ឈីន ប្រើឲ្យយកតែ១កញ្ចប់ធំដាក់ក្នុងកាបូបស្ពាយ ទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាងមិនដឹងថា ក្នុងកញ្ចប់នោះជាគ្រឿងញៀននោះទេ ។

ចំណែកជនសង្ស័យ ឈ្មោះ ឈីន ជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *